កម្លាំងជំនាញក្រុងបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាប បទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យម្នាក់

ខេត្តបាត់ដំបង ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី០៣ ខែមិថុនា  ឆ្នាំ២០១៩  វេលាម៉ោង ១៦:១០ នាទីរសៀល បានចុះប្រតិបត្តិការបង្ក្រាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្រុមទី១០ ភូមិតាព្រួច  សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ  វ៉ាន់ ឧសភា  ហៅធា,ម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅក្រុមទី១០ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៏សថ្លាច្រកក្នុងថង់ប្លាស្ទីកថ្លា  ចំនួន០៦ថង់ (ធំ០៣ថង់ តូច០៣ថង់) ទូរស័ព្ទដៃចំនួន ០១គ្រឿង( ចាស់) _ សំភារកែឆ្នៃ សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕ ដោយ កែវ នាង

LEAVE A REPLY

Please enter your comment!
Please enter your name here