កម្លាំងកងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តមួយគ្រឿង ដឹកឈើប្រណិត គ្មានលិខិតអនុញ្ញាតិ

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង ៣ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារពោធិ៍វង្ស ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានការបង្ក្រាបករណីដឹកជញ្ជូនឈើ ដោយគ្មានលិខិតអនុញ្ញាតិ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់:
១. ឈ្មោះ ខៀវ ពន្លឺ ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
២. ឈ្មោះ ហៀប ង៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិដា ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
វត្ថុតាងដកហូតមានឈើចំនួន ២១សន្លឹក និងរថយន្តចំនួន១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ ប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើខេត្តបាត់ដំបង ដើម្បីចាត់ការបន្តនិតិវិធីច្បាប់៕ ដោយ កែវ នាង

LEAVE A REPLY

Please enter your comment!
Please enter your name here